( ព្រះបរមរាជវាំង) នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក្ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៥
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម វ៉ាង វ៊ិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីស្ថានទូតចិន ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅព្រះរាជដំណាក់គន្ធបុប្ផា ក្នុងព្រះបរមរាជវាំង ។
𝙱𝚈:𝚅-𝙲𝙷𝙷𝙰𝙸-ឆុង ឈន