ឯកឧត្តម យស ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង សហការី ព្រមទាំង លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកនូវអំណោយជូននាយទាហាន ពលទាហានកងទ័ពជួរមុខប្រចំការតាមព្រំដែនកម្ពុជា-ថៃនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្ស ដែលទទួលការស្វាគមន៍យ៉ាងរាក់ទាក់ពី សំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នៅសមរភូមិមុខ ទិសខេត្តព្រះវិហារ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
#រដ្ឋបាលខេត្តតាកែវ