ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ល្បែងស៊ីសងខុសច្បាប់ ប្រភេទឆ្នោតឡូតូ ដែលមានឈ្មោះថា CL88 ជ្រកក្រោមស្លាកយីហោ មុីមុី ពៅ 19.19បើកលេងយ៉ាងរំភើយដោយមិនរំខានដ៏អាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។


ចេញផ្សាយថ្ងៃអាទិត្យទី17-08-2025

---------------------

ភ្នំពេញ÷យោងតាមប្រភពរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទឆ្នោតឡូតូ ដែលមានឈ្មោះថា CL88 ជ្រក ក្រោមស្លាកយីហោ មុីមុី ពៅ 19.19កំពុងបើកលេងយ៉ាងណាធិបតេយ្យដោយមិនខ្លាចញញើតដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ។ .ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ ស្ថិតនៅក្នុងបុរីញូថោន ភូមិអង្គសង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 


មហាជនធ្វើដំណើរឆ្លងកាត់មានការហួសចិត្តទៅលើទីតាំងល្បែងស៊ីសងប្រភេទឆ្នោតឡូតូដែលបានបើកលេងយ៉ាងណាអធិបតេយ្យជាច្រើនកន្លែងនៅក្នុងសង្កាត់ចោមចៅទី 3 ដោយពុំមានឃើញអាជ្ញាធរឬសមត្ថកិច្ចចុះទៅអប់រំណែនាំនិងបិទទីតាំងខាងលើនោះទាល់តែសោះ មិនដឹងថាអស់លោកសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានជ្រាបព័ត៌មានខាងលើនេះដែរឬទេ ។ 


មហាជនបានសំណូមពរទៅដល់ លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី 3ជាពិសេសលោក ម៉ន វុទ្ធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សូមលោកមេត្តាជួយចាត់កម្លាំងជំនាញចុះពិនិត្យមើលនិងធ្វើការបង្ក្រាបចំពោះទីតាំងខាងលើនោះផង ដើម្បីរក្សានូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងដើម្បីរក្សាបាននូវភូមិ/ឃុំ/សង្កាត់/ក្រុង/ស្រុក មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕

Previous Post Next Post