នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ
ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់អំណោយរបស់ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងនៅតំបន់ការពារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។
ដោយ÷ Vichhai news