ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវបានអញ្ជើញចូលរួម ទិវាជាតិនៃការចង់ចាំ ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
២០ ឧសភា ជាថ្ងៃរំលឹកពីសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម ការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញសង្គមខ្មែរដល់ចំណុចសូន្យ ដែលប្រពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។
ដោយ÷V-CHHAI