ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ចាប់ផ្តើម ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) ជាមួយបេក្ខជនតាមការគ្រោងទុកចំនួន ៥០៧នាក់


ចាប់ផ្តើម ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) ជាមួយបេក្ខជនតាមការគ្រោងទុកចំនួន ៥០៧នាក់

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) ចាប់ផ្តើម។ ការចាប់ផ្តើមដំណាក់កាលប្រឡងសរសេរនេះ ទទួលបានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង រួមជាមួយ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។


តាមការគ្រោងទុក ការប្រឡងប្រជែងនារសៀលនេះ មានបេក្ខជនចូលរួមចំនួន ៥០៧នាក់ (ស្រី ១៧២នាក់) នឹងចាប់ផ្តើមនៅម៉ោង ១៣:០០នាទីរសៀល លើវិញ្ញាសាចំនួន២ ដែលបានរៀបចំរួចរាល់ រួមមាន៖ ១.វិញ្ញាសាសាពហុចម្លើយភាសាបរទេស (អង់គ្លេស ឬបារាំង) និង ២.វិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្រ្តកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង ចំណេះដឹងពាក់ព័ន្ធនឹងជំនាញ/ឯកទេស។


សូមជម្រាបថា៖ វិញ្ញាសាដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញកាត់នាពេលនេះ គឺជាវិញ្ញាសាពហុចម្លើយភាសាបរទេស មានរយៈពេល ១ម៉ោង ចាប់ពីម៉ោង ១៣:០០នាទី ដល់ ១៤:០០នាទី។ ទន្ទឹមនេះ បេក្ខជនដែលបានជ្រើសរើសភាសាសម្រាប់ការប្រឡងរួមមាន៖ ភាសាអង់គ្លេសមានចំនួន ៤៩៨នាក់ និងភាសាបារាំងមានចំនួន ៩នាក់។















ដោយ : vcn nesw

أحدث أقدم