ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

កិច្ចពិភាក្សា និងផ្ដល់យោបល់លើការងារពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ លើកទី២


 កិច្ចពិភាក្សា និងផ្ដល់យោបល់លើការងារពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ លើកទី២

=================

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សា និងផ្ដល់យោបល់លើកទី២ លើការងារដែលពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍។  


កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណង បន្តដំណើរការពិភាក្សាផ្ដល់យោបល់រវាងអន្តរក្រសួង ជាមួយក្រុមការងារបច្ចេកទេសក្រសួងយុត្តិធម៌លើការងារពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ដែលក្រុមការងារនេះ មានភារកិច្ចរៀបចំរាល់គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុទ្ធនានាទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ព្រមទាំងប្រមូលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ 


កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងយុត្តិធម៌ នៅសាលប្រជុំនៃក្រសួងយុត្តិធម៌ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ និងមានការចូលរួមពីតំណាងអន្តរក្រសួង សរុបប្រមាណជាជិត ១០០នាក់។













ដោយ÷V-CHHAI

Previous Post Next Post