ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមកិច្ចប្រជុំដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបរវធិបតី លើកទី២ ឆ្នាំ ២០២៥» និងត្រៀមរៀបចំគម្រោងស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណ:កម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ទគុនខ្មែរបុរាណនៅទីស្តីការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។
រូបថតដោយ ឡុង ដេវីត