ឆ្លៀតពេលប្រទេសជាតិកំពុងតែជួបនឹងបញ្ហាសង្គ្រាមឈ្លានពាន ទីតាំងល្បែងស៊ីសងមួយកន្លែងនេះកំពុងសម្ងំពង្រីកមាឌកាន់តែធំទៅធំៗហើយ ខណៈដែលថ្នាក់ដឹកនាំកំពុងតែរវល់លើដោះស្រាយកិច្ចការជាតិ។
(ភ្នំពេញ) យោងតាមប្រភពរបស់ប្រជាពលរដ្ឋបានឲ្យដឹងថាមានទីតាំងមួយកន្លែងដែលមានស្លាកយីហោ {តោប្រាំ168}កំពុងលួចបង្កប់ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ ដែលស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តទៀតថា ទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកដំណើរការលេងជាយូរមកហើយ តែពុំមានសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានអើពើរបង្ក្រាបទាល់តែសោះ ខណៈដែលក្រសួងមហាផ្ទៃប្រកាសដាក់ចេញនូវ ភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាពទាំង 7 ចំណុច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋសំណូមពរដល់លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ជាពិសេសលោកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោនិងលោកអធិការរង សូមមេត្តាជួយចុះពិនិត្យមើលនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនោះផង ដើម្បីរក្សានូវសុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងដើម្បីឲ្យភូមិឃុំសង្កាត់មានសុវត្ថិភាព ត្រូវចូលរួមលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ដែលកើតមានឡើងទូទាំងខេត្ត/រាជធានី៕
ដោយ Vichhai-News